-
ចាប់ពីថ្ងៃទី ០១ កក្កដា នេះទៅម្ចាស់ហាងយានយន្តទាំងអស់ត្រូវផ្ដល់ប័ណ្ណសម្គាល់យានយន្ត ផ្លាកលេខ នៅនឹងកន្លែងជូនពលរដ្ឋ
-
ប្រព័ន្ធស្វ័យប្រវត្តិកម្មនេះ គឺដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋមិនឱ្យពិបាកទៀត
-
នេះជាក្ដីស្រមៃធំមួយរបស់ឯកឧត្ដម ស៊ុន ចាន់ថុល
ចាប់ពីថ្ងៃទី ០១ ខែកក្កដា ឆ្នាំ ២០១៧នេះទៅ
គ្រប់ហាងលក់យានយន្តទាំងអស់នឹងចាប់ផ្ដើមអនុវត្តជាផ្លូវនូវប្រព័ន្ធស្វ័យប្រវត្តិកម្ម
ដែលបានក្រសួងសាធារណការ និងដឹកជញ្ជូន បានអនុម័តតាំងពីខែមករា
ឆ្នាំ ២០១៧មក។ គោលដៅសំខាន់បំផុតនៃប្រព័ន្ធស្វ័យប្រវត្តិកម្មនេះ
គឺធ្វើយ៉ាងណាឱ្យសេវាសាធារណៈកាន់ខិតជិតនឹងប្រជាពលរដ្ឋ
មិនឱ្យបងប្អូនជួបផលលំបាកពេលទិញយានយន្តថ្មីទៀតនោះទេ។
បើតាមការឱ្យដឹងបីឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី
រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូនធ្លាប់បានបញ្ជាក់ហើយថា
នៅពេលប្រជាពលរដ្ឋទិញឡានម៉ូតូលុះត្រាតែមានសព្វគ្រប់
ដូចជាផ្លាកលេខ ប័ណ្ណសម្គាល់យានយន្តជាដើម
ទើបអាចអូសម៉ូតូចេញពីហាង និងអាចប្រើប្រាស់បានតែម្ដង។
ដូច្នេះចាប់ពីថ្ងៃនេះតទៅនៅពេលទិញឡានម៉ូតូប្រជាពលរដ្ឋ
លែងពិបាក លែងព្រួយ ចំពោះការចំណាយក្រៅផ្លូវការផ្សេងៗទៀតនោះទេ
ហើយនេះក៏ជាក្ដីស្រមៃធំមួយរបស់ឯកឧត្ដម ស៊ុន ចាន់ថុល
នៅពេលលោកកាន់តំណែងជារដ្ឋមន្ត្រីក្រសួងមួយនេះ៕
ខាងក្រោមនេះជាសេចក្ដីជូនដំណឹងរបស់ក្រសួងសាធារណការ៖
Post a Comment