សាឡាត់ ស្រីឡាង អស់ជាង១ពាន់ដុល្លារហើយជ្រុះបាត់ជាង៣គីឡូទៀត
ដោយសារតែចង់បានរូបសម្ផស្សឲ្យស្រស់ស្អាតថែមមួយកម្រិតទៀត
សាឡាត់ ស្រីឡាង បានសម្រេចចិត្តទៅពត់ធ្មេញអស់ជាង១ពាន់ដុល្លារ។
ក្រោយពីពត់ធ្មេញហើយនាងញ៉ាំអ្វីមិនសូវបានទើបធ្វើឲ្យស្រកទម្ងន់អស់ជាង
៣គីឡូថែមទៀត។
“ពីមុនខ្ញុំ៥១គីឡូកន្លះ ពេលនេះសល់តែ៤៨ គីឡូកន្លះទេបង និយាយទៅគីឡូខ្ញុំស្រកតាំងពីខ្ញុំពត់ធ្មេញហ្នឹងមកស្រក់គីឡូរហូតមុខរបស់ខ្ញុំឡើងជ្រុង ហើយឡើងផតទៀតផងធ្វើឲ្យអ្នកខ្លះយល់ច្រលំថាខ្ញុំទៅកែកុនវះកាត់យកមុខអក្សV ។ ចំណាយនៃការពត់ធ្មេញនេះអស់ប្រហែល ១៥០០ ដុល្លារបង"។នេះបើតាម សាឡាត់ ស្រីឡាង ប្រាប់ Sabay។
តួឯកស្រីក្នុងរឿង"ទីបញ្ចប់នៃស្នេហ៍" បន្ថែមថា
ទោះបីជាមួយរយៈនេះនាងស្គមជាងមុនក្ដី តែអ្នកគាំទ្រ
និងពុកម៉ែបងប្អូនមួយចំនួនយល់ឃើញថារូបរាងប៉ុណ្ណឹងមិនស្គម
មិនធាត់ទេគឺស្រស់ស្អាតស័ក្ដិសមជាមួយកម្ពស់ និងរូបរាង។
ការលើកឡើងរបស់អ្នកគាំទ្រមិនបានធ្វើឲ្យតារាសម្ដែងស្រីរូបនេះ
រក្សារាងនៅត្រឹម៤៨គីឡូកន្លះនេះទេ
ផ្ទុយទៅវិញនាងបែរជាបង្កើនការញ៉ាំដើម្បីឲ្យបានទម្ងន់៥១គីឡូកន្លះដូចមុន៕
“ពីមុនខ្ញុំ៥១គីឡូកន្លះ ពេលនេះសល់តែ៤៨ គីឡូកន្លះទេបង និយាយទៅគីឡូខ្ញុំស្រកតាំងពីខ្ញុំពត់ធ្មេញហ្នឹងមកស្រក់គីឡូរហូតមុខរបស់ខ្ញុំឡើងជ្រុង ហើយឡើងផតទៀតផងធ្វើឲ្យអ្នកខ្លះយល់ច្រលំថាខ្ញុំទៅកែកុនវះកាត់យកមុខអក្សV ។ ចំណាយនៃការពត់ធ្មេញនេះអស់ប្រហែល ១៥០០ ដុល្លារបង"។នេះបើតាម សាឡាត់ ស្រីឡាង ប្រាប់ Sabay។

រូបថត សាឡាត់ ស្រីឡាង ស្រក់គីឡូ៤៨ គីឡូកន្លះ

រូបថត សាឡាត់ ស្រីឡាង កាលពី៥១ គីឡូកន្លះ
Post a Comment