មិនធម្មតា! ភាពស្រស់សង្ហារបស់ ខៃ ប្រសិទ្ធ ធ្វើឲ្យ ខឹម ចរិយា ច្របូកច្របល់
“ខ្ញុំមិននឹកស្មានថា
មានឱកាសបានសម្ដែងជាមួយបងប្រុស ខៃ ប្រសិទ្ធ នោះទេ
ព្រោះគាត់បាត់វត្តមានក្នុងសិល្បៈយូរឆ្នាំដែរហើយ។
តែអ្វីដែលនាងខ្ញុំចម្លែកក្នុងចិត្តគាត់នៅតែស្រស់សង្ហាដដែល
ធ្វើឲ្យខ្ញុំអៀនអារម្មណ៍រកថាមិនត្រូវពេលថត MV ជាមួយគាត់"។
នេះបើតាម ខឹម ចរិយា ប្រាប់មកកាន់ Sabay ។
ពិធីការិនីរូបនេះបន្តថា
ឈុតឆាកដែលធ្វើឲ្យនាងមានអារម្មណ៍ខ្មាសអៀន
និងច្របូកច្របល់ខ្លាំងនោះត្រង់ឈុតផ្អែមល្ហែមជាមួយលោក ខៃ
ប្រសិទ្ធ តែម្ដង។ ទោះបីជាមានអារម្មណ៍បែបនេះក្ដី
ពិធីការិនីរូបនេះសម្ដែងទៅបានយ៉ាងរលូនក្នុង MV “ឪពុកអ្នកក្រ"
ព្រោះតែមានការបង្ហាត់បង្ហាញខ្លះៗបន្ថែមទៀតពីរៀមច្បងសិល្បៈជើងចាស់រូបនេះ
ខណៈសម្ដែង។
MV បទ"ឪពុកអ្នកក្រ" នេះដែរ ខឹម ចរិយា សម្ដែងជាតួភរិយារបស់លោក ខៃ ប្រសិទ្ធ ស្រឡាញ់គ្នាល្អូកល្អិនក្នុងគ្រាក្រីក្រ តែក្រោយមកបែកចិត្តស្នេហាប្រែប្រួលទៅរកប្រុសអ្នកមានស្អាតហើយក្មេង ទៅចោល ខៃ ប្រសិទ្ធ និងកូន៕

MV បទ"ឪពុកអ្នកក្រ" នេះដែរ ខឹម ចរិយា សម្ដែងជាតួភរិយារបស់លោក ខៃ ប្រសិទ្ធ ស្រឡាញ់គ្នាល្អូកល្អិនក្នុងគ្រាក្រីក្រ តែក្រោយមកបែកចិត្តស្នេហាប្រែប្រួលទៅរកប្រុសអ្នកមានស្អាតហើយក្មេង ទៅចោល ខៃ ប្រសិទ្ធ និងកូន៕


Post a Comment