Perez ថា អត់ដឹងរឿងរលីង Real បានចរចាជាមួយ Man Utd ផ្ទេរ Morata
ប្រធានក្លឹប Real Madrid លោក Florentino Perez បានចេញមកនិយាយថា
ក្រុមរបស់លោកមិនទាន់បានធ្វើការចរចាអ្វីនោះទេ ជាមួយមួយ
Manchester United ទាក់ទងនឹងការដោះដូរទិញ Alvaro Morata ។
Morata ត្រូវបានគេជឿជាក់ថា
នឹងមានការឲ្យតម្លៃខ្លួនយ៉ាងច្រើន ដើម្បីផ្ទេរទៅ Old Trafford
នៅរដូវកាលថ្មី បន្ទាប់ពីមិនសូវបានលេងនៅក្រុមជើងឯក La Liga។
ប៉ុន្តែ Perez បានចេញមកច្រានចោលទាំងស្រុងថា Madrid
អត់ទាន់បាននិយាយអ្វីជាមួយបិសាចក្រហមទេ
ខណៈសារព័ត៌មានជាច្រើនបានចុះផ្សាយថា
ពួកគេបានព្រមព្រៀងគ្នាអស់ហើយ។
“ពួកយើងមិនទាន់បានធ្វើការចរចាជា Manchester United ទេ។ ខ្ញុំបានអានព័ត៌មាន ពួកគេសរសេរថា ពួកយើងបានឈានដល់ការយល់ព្រមហើយ តែខ្ញុំមិនបានដឹងអ្វីបន្តិចសោះ វាមិនមែនជាការពិតទេ"។ Man Utd ចង់បាន Morata ដើម្បីយកទៅជំនួសតំណែងរបស់ Zlatan Ibrahimovic ដែលក្លឹបមិនបន្តកុងត្រាឲ្យ៕

Post a Comment