Header Ads

យូប៊ីន បកស្រាយតាមបែបថ្លៃថ្នូ បន្ទាប់ពីមានពាក្យរិះគន់ រឿងលេងអត្តចរិត និងពិបាកធ្វើការជាមួយ

ភ្នំពេញ៖ កាលពីម្សិលមិញនេះ តារាសម្តែងវ័យក្មេង មុខស្រស់ ស៊ីន យូប៊ីន ហាក់ដូចជាមិនសប្បាយចិត្ដជាខ្លាំង រហូតដល់ថ្នាក់បញ្ចេញសារយ៉ាងវែងអន្លាយឆ្លើយតប បន្ទាប់ពីមានសារព័ត៌មានក្នុងស្រុកមួយបានចុះផ្សាយថា កញ្ញា យូប៊ីន និងតារាស្រី៣ដួងផ្សេងទៀត ត្រូវបានផលិតករមួយចំនួនត្អូញត្អែរ រឿងលេងអត្តចរិត និងពិបាកធ្វើការជាមួយ។
 យូប៊ីន បកស្រាយតាមបែបថ្លៃថ្នូ បន្ទាប់ពីមានពាក្យរិះគន់ រឿងលេងអត្តចរិត និងពិបាកធ្វើការជាមួយ
ទោះជាយ៉ាងណា តារាសម្តែងរូបនេះ មិនបានប្រើប្រាស់ពាក្យពេចន៍គ្រោតគ្រាតណាមួយ ទៅកាន់សារព័ត៌មានមួយនោះទេ។ ផ្ទុយទៅវិញ កញ្ញាបានសរសេរពាក្យពេចន៍មួយចំនួន ដែលប្រកបដោយក្រមសីលធម៌ និង សមហេតុសមផល។
កញ្ញា យូប៊ីន បានសរសេរថា “នាងខ្ញុំសុំមិនធ្វើការបកស្រាយច្រើនទាក់ទងជុំវិញពត៌មានដែលចុះផ្សាយពីនាងខ្ញុំថា នាងខ្ញុំជាមនុស្សដែលពិបាកធ្វើការជាមួយ រាល់កាងាររអ៊ូច្រើនដាក់លក្ខខណ្ឌច្រើន ប៉ុន្តែនាងខ្ញុំសុំជម្រាបថា រឿងវាមានហេតុមានផល ធម្មតាតារាគ្រប់រូបតែងតែយកចិត្តម្ចាស់ផលិតផលនិងផលិតករ ដើម្បីទទួលបានការងារបន្តចិញ្ចឹមឆ្នាំងបាយ ដូច្នេះហើយវាគ្មានហេតុផលអីដែលនាងខ្ញុំត្រូវធ្វើទង្វើបែបនេះ ដើម្បីបំបែកឆ្នាំងបាយខ្លួននោះទេ។ សូមបញ្ជាក់ ផងដែរថា រាល់កាងារដែលនាងខ្ញុំទទួលទាំងអស់ គឺសុទ្ធតែមានកុងត្រាច្បាស់លាស់ដូចអ្វីដែលនាងខ្ញុំធ្វើ គឺនាងខ្ញុំគោរពតាមលក្ខខណ្ឌដែលបានចែងក្នុងកុងត្រា អ៊ីចឹងហើយនាងខ្ញុំមានសិទ្ធក្នុងការបដិសេធនៅរាល់ចំនុចណាដែលមិនមានចែងក្នុងកុងត្រា…ហើយការដែលនាងខ្ញុំដាក់លក្ខខណ្ឌច្រើនក្នុងកាងារមួយៗដែលនាងខ្ញុំទទួល គឺមិនមែនដើម្បីតែខ្លួនខ្ញុំទេ ប៉ុន្តែនាងខ្ញុំគ្រាន់តែចង់ពង្រឹងសិល្បៈខ្មែរយើងឲ្យមានតម្លៃតែប៉ុណ្ណោះ។ នាងខ្ញុំមិនហ៊ានថាខ្លួនឯងត្រូវទេ រឿងទាំងអស់ទុកឲ្យទស្សនិកជនជាអ្នកវិនិច្ឆ័យតាមការគួរ …អគុណច៎ា”
សម្រាប់មិត្តអ្នកអានវិញ គិតយ៉ាងណាដែរចំពោះការបកស្រាយរបស់កញ្ញា យូប៊ីន?

No comments