Header Ads

ភ្លៀវម្នាក់ ! ត្រូវបុគ្គលិកមួយក្រុមវាយយ៉ាងចាស់ដៃ ដោយសារតែ (មានវីដេអូ)


ប្រទេសអង់គ្លេស: ជារឿងដែលគួរឲ្យហួសចិត្ត និង​រន្ធត់មួយ បើតាមការថតបានពីកាមេរ៉ាទូរស័ព្ទមួយបានបង្ហាញនូវវីដេអូខ្លីមួយ ពីការវាយដំពីសំណាក់បុគ្គលិកមួយក្រុម របស់ភោជនីយដ្ឋានលក់អាហារទាន់ចិត្ត McDonald ទៅលើភ្លៀវម្នាក់ ដោយសារតែគេបានបោះសាច់អាហារទៅលើកំរាលឥទិ្ធ ។

បើតាមសាក្សីដែលបានឃើញហេតុផ្ទាល់ភ្នែក និងជាអ្នកដែលថតបាននូវសកម្មភាពទាំងមូលផងដែរនោះ បានរៀបរាប់ប្រាប់សារទព័ត៌មាន The Sun ថា “ដំបូងឡើយ ខ្ញុំបានចូលមកក្នុងហាង ដើម្បីកុម្ម៉ងអាហារញុំា ភ្លាមៗនោះ ស្រាប់តែឃើញបុគ្គលិក៣ទៅ៤នាក់របស់ហាងMcDonald នេះ បានវាយទៅលើអតិថិជនម្នាក់យ៉ាងដំនាំ មិនឲ្យស្តាយក្រោយទេ ខ្ញុំក៏បានយកកាមេរ៉ាទូរស័ព្ទថតនូវសកម្មភាពអស់ទាំងនោះ” ។

សាក្សីបានបន្តទៀតថា រឿងរ៉ាវតែងតែមានដើមហេតុផល ភ្លៀវដែលត្រូវគេវាយយ៉ាងចាស់ដៃនោះ គឺដោយសារតែគ្មានសុវជីវធម៌ ។ រូបគេបានយកអាហារសាច់ប្រភេទម្យ៉ាងមួយផ្នែកទៅចោលលើ បុគ្គលិក និងមួយផ្នែកទៀតចោលទៅលើកំរាលឥទិ្ធ ។ ប្រហែលជាទប់កំហឹងមិនបានហើយ បុគ្គលិកទាំងនោះបានប្រមូលគ្នា បីនាក់ វាយយ៉ាងចាស់ដៃលើភ្លៀវម្នាក់ដោយគ្មានអាសូរ ។
មិនយូរប៉ុន្មានប៉ូលីសក៏បានដល់កន្លែងកើតហេតុភ្លាមៗ ។ មិនដឹងថាគួរឲ្យអាណិត ឬក៏គួរឲ្យចង់សើច ភ្លៀវម្នាក់នោះនៅតែក្រោប ដេកលើកំរាលឥទិ្ធយំដូចកូនក្មេង ។







No comments