Header Ads

មក​ស្គាល់​កីឡា​ការិនី​ដ៏​ទាក់ទាញ​១០​នាក់​លើ​លោក​

ជុំ​វិញ​​ពិភព​លោក​នេះ​មាន​កីឡា​ការិនី​​ជា​ច្រើន​ដែល​មាន​ទេពកោសល្យ​ខ្ពស់​ផ្នែក​ខាង​កីឡា​ និង​តែង​នាំ​មោទនភាព​​ជូន​​ជាតិ។ ប៉ុន្តែ​មិន​ត្រឹម​តែ​​មាន​ទេព​កោសល្យ​ប៉ុណ្ណោះ​ទេ​ ពួក​គេ​ក៏​ជា​កីឡា​ការិនី​ដែល​មាន​រូប​សម្បត្តិ​​ស្រស់​ស្អាត​ និង​គួរ​ឲ្យ​ទាក់ទាញ។ ខាង​ក្រោម​ជា​កីឡា​ការិនី​១០​​រូប​​ដែល​ស្រស់​ស្អាត​ និង​ទាក់ទាញ​បំផុត​​​ដែល​ទស្សនា​វដ្តី​ Therichest ​ប្រមូល​ទូទាំង​ពិភព​លោក​មក​ចេញ​ផ្សាយ។
  • ១-​​ Anastasia Ashley កីឡា​ការិនី​ជិះ​ក្តារ​​លើ​ទឹក​អាជីព​របស់​អាមេរិក។​
  • ២- Leryn Franco តារា​ម៉ូដែល​បារ៉ាហ្គាយ​ជា​អតីត​កីឡា​ការិនី​ចោល​ស្ន។​
  • ៣-​ Kiira Korpi​ កីឡា​ការិនី​ជិះ​ស្គី​ហ្វំាងឡង់​ដែល​មាន​រហស្សនាម​ថា ព្រះ​នាង​ទឹក​កក។​
  • ៤-​ Ana Ivanovici​ ជា​កីឡា​ការិនី​វាយ​កូន​បាល់របស់​ប្រទេស​ស៊ែប។
  • ៥-​ Alex Morgan​ ជា​កីឡា​ការិនី​បាល់ទាត់​អាមេរិក។​
  • ៦-​ Anna Kournikova​ ជា​កីឡា​ការិនី​វាយ​កូន​​បាល់​រុស្ស៊ី។​
  • ៧- Antonija Misura​ ជា​កីឡា​ការិនី​បាល់បោះ​ក្រូអាត​ដែល​​ត្រូវ​បាន​គេ​ហៅ​ថា បវរ​កញ្ញា​កីឡា​ មេឌីទែរ៉ាណេ។
  • ៨- Brie Bella​ ជា​កីឡា​ការិនី​ចំបាប់​អាមេរិក​ដែល​ជា​តារា​សម្តែង​ និង​ម៉ូដែល​ផង។
  • ៩- Carmen Jorda ជា​កីឡា​ការិនី​ប្រណាំង​រថយន្ត​​អេស្ប៉ាញ​។
  • ១០- Federica Pellegrini​ ជា​កីឡា​ការិនី​ហែល​ទឹក​អ៊ីតាលី។​

No comments