ចោរគាស់ផ្ទះកក្រើកក្រុងតាខ្មៅ
ខេត្តកណ្តាល ៖ មួយរយៈនេះ កើតមានញឹកញាប់ណាស់
នៅក្នុងទឹកដីក្រុងតាខ្មៅ
ដែលមានក្រុមចោរដើរកាត់សោគាស់ផ្ទះប្រជាពលរដ្ឋបន្តបន្ទាប់គ្នា
លួចយកទ្រព្យសម្បត្តិ ធ្វើឲ្យប្រជាពលរដ្ឋមានការភិតភ័យ
និងជាពិសេសធ្វើឲ្យសមត្ថកិច្ចវិលមុខ
ក្នុងការតាមប្រមាញ់ក្រុមចោរគាស់ផ្ទះទាំងអស់នោះ ។
ជាក់ស្ដែង នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចផ្ទះលក់គ្រឿងលម្អផ្ទះគ្រប់ប្រភេទ នៅផ្សារតាខ្មៅចាស់ ភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ។ មានការភ្ញាក់ផ្អើលដោយសារតែចោរបានចាក់ទឹកអាស៊ីតផ្ដាច់មេសោពីរ គាស់ទ្វារផ្ទះចូលទៅលួចយកសម្ភារអស់មួយចំនួន ។
បើតាមម្ចាស់ផ្ទះឈ្មោះ អៀង ស្រី មានទីលំនៅភូមិតាខ្មៅ២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ បានឲ្យដឹងថា ជារៀងរាល់ថ្ងៃ ពេលល្ងាចគាត់បិទទ្វារផ្ទះឈប់លក់ដូរ រួចហើយគាត់ចាក់សោទ្វារពីខាងក្រៅ ប្រើមេសោពីរ ហើយគាត់ក៏ចេញទៅផ្ទះមួយទៀត នៅក្បែរវិទ្យាល័យសេរីភាព ដែលជាផ្ទះរបស់គាត់ស្នាក់នៅជាប្រចាំ ។
លុះដល់ព្រឹកថ្ងៃទី២៩ ខែមិថុនា អ្នកលក់ក្បែរគាត់នៅក្នុងផ្សារតាខ្មៅចាស់នោះ បានទូរស័ព្ទសួរគាត់ថា ម៉េចក៏ផ្ទះបងឯងបើកទ្វារចឹង ពេលគាត់ដឹងភ្លាម គាត់ និងកូន បានមកមើលផ្ទះរបស់គាត់ដែលបើកលក់គ្រឿងលម្អផ្ទះជារៀងរាល់ថ្ងៃនោះ ស្រាប់តែចំហទ្វារ មេសោដែលគាត់ចាក់នោះជ្រុះដាច់ចេញពីគ្នាទាំងពីរទ្វារ បើកហើយក្នុងផ្ទះរបស់គាត់មានដានជើងមនុស្សចូលជាន់ និងរើកកាយយកលុយមួយចំនួន យកអាយផេត និងសម្ភារលម្អផ្ទះរបស់គាត់មួយចំនួនទៀត ក៏មានការឆោឡោ និងប្រញាប់ទូរស័ព្ទទៅប្រាប់នគរបាលក្រុងតាខ្មៅ មកដល់ទីតាំងនេះភ្លាមផងដែរ ។
ក្រោយមកនគរបាលក្រុងតាខ្មៅ បានមកដល់កន្លែងកើតហេតុពិនិត្យរួចមកឃើញថា ចោរបានធ្វើសកម្មភាពចាក់ទឹកអាស៊ីតផ្ដាច់សោចូលលួច តាំងពីពេលយប់ ។ ករណីខាងលើនេះ សមត្ថកិច្ចមិនទាន់កំណត់មុខសញ្ញាបាននៅឡើយទេ ។
បើតាមម្ចាស់ផ្ទះឈ្មោះ អៀង ស្រី
មានទីលំនៅភូមិតាខ្មៅ២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ បានឲ្យដឹងថា
ជារៀងរាល់ថ្ងៃ ពេលល្ងាចគាត់បិទទ្វារផ្ទះឈប់លក់ដូរ
រួចហើយគាត់ចាក់សោទ្វារពីខាងក្រៅ ប្រើមេសោពីរ
ហើយគាត់ក៏ចេញទៅផ្ទះមួយទៀត នៅក្បែរវិទ្យាល័យសេរីភាព
ដែលជាផ្ទះរបស់គាត់ស្នាក់នៅជាប្រចាំ
លុះដល់ព្រឹកថ្ងៃទី២៩ ខែមិថុនា
ស្រាប់តែចំហទ្វារ
មេសោដែលគាត់ចាក់នោះជ្រុះដាច់ចេញពីគ្នាទាំងពីរទ្វារ
បើកហើយក្នុងផ្ទះរបស់គាត់មានដានជើងមនុស្សចូលជាន់
និងរើកកាយយកលុយមួយចំនួន យកអាយផេត
និងសម្ភារលម្អផ្ទះរបស់គាត់មួយចំនួនទៀត ក៏មានការឆោឡោ
និងប្រញាប់ទូរស័ព្ទទៅប្រាប់នគរបាលក្រុងតាខ្មៅ
មកដល់ទីតាំងនេះភ្លាមផងដែរ
ក្រោយមកនគរបាលក្រុងតាខ្មៅ
បានមកដល់កន្លែងកើតហេតុពិនិត្យរួចមកឃើញថា
ចោរបានធ្វើសកម្មភាពចាក់ទឹកអាស៊ីតផ្ដាច់សោចូលលួច តាំងពីពេលយប់ ។
ករណីខាងលើនេះ សមត្ថកិច្ចមិនទាន់កំណត់មុខសញ្ញាបាននៅឡើយទេ

Post a Comment